(ភ្នំពេញ)៖ បន្ទាប់ពីមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានប្រកាសជូនដំណឹងពីការឧបត្ថម្ភថវិកា ជូនដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ដោយក្នុងម្នាក់ទទួលបានថវិកា ចំនួន ១លានរៀល ដែលពិធីជួបជុំជនពិការកំបុតដៃទាំងពីរនេះ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គឺមានសប្បុរសជនជាច្រើន មានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជាមួយមូលនិធិ ជួយដល់ប្រជាជនដែលងាយរងគ្រោះបំផុតនេះ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានមានប្រសាសន៍ថា «ខ្ញុំបាទ និងភរិយាតំណាងមូលនិធិសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ដល់មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រទ្រង់ដល់ជនពិការកំបុតដៃទាំងពីរ នៅក្នុងកម្មវិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសឆ្នាំ២០២៤ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ»

ខាងក្រោមនេះជារាយនាមរបស់សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាជាមួយមូលនិធិ៖

ប្រសិនបើមានការភ្លេចភ្លាំងឈ្មោះសប្បុរសជនណាមួយ មូលនិធិក៏សូមមេត្តាអធ្យាស្រ័យអភ័យទោស ដោយសារតែមានការបរិច្ចាគមកពីច្រើនប្រភព។