(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងអធិការកិច្ច បានរៀបចំពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

ក្នុងក៏មានការចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ និងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញមន្ទីរពិសោធន៍គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោករដ្ឋមន្ដ្រី ហួត ហាក់ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការជាច្រើន បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕