(ភ្នំពេញ)៖ សាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលេីកទី២៤ របស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុ និងរបាយការណ៍ ក្រោមរបៀបវារៈសំខាន់ៗមួយចំនួន។

កិច្ចប្រជុំសាមញ្ញលេីកទី២៤ របស់ក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ៦ ដឹកនាំដោយលោក ម៉ៅ វណ្ណា ចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមានការចូលរួមពីមន្ត្រីក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធមួយចំនួនទៀត ស្ថិតក្រោមរបៀបវារៈ រួមមាន៖
*១-ពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុ
ប្រជ៉ំសាមញ្ញលេីកទី២៣។
*២-ពិនិត្យពិភាក្សា និងអនុម័ត របាយការណ៍រីកចំរើន ខែមេសា-មិថុនា ឆ្នាំ២០២៤។
*៣-បញ្ហាផ្សេងៗ៕