(កំពង់ស្ពឺ)៖ ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី ម៉េង ស្រ៊ុន មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យចំនួន៨នាក់ទៅតុលាការ។

លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងទទួលជំនាញ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន  និងកម្លាំងមូលដ្ឋានស្រុកសំរោងទង បានចុះឃាត់ខ្លួនបានជនសង្ស័ចំនួន០៣នាក់ ករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ឡុន ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង។

ជនសង្ស័យរួមមាន៖

*ទី១៖ ឈ្មោះ ទឹម ភារិទ្ធ អាយុ៣៩ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិទួលបារាយណ៍ សង្កាត់ក្រាំងចេក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
*ទី២៖ ឈ្មោះ ឡេង ថេង អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិកណ្តាល ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
*ទី៣៖ ឈ្មោះ សំ ណាង អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិឆ្វេច ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់ (តូច៣កញ្ចប់ ធំល្មម០១កញ្ចប់)
២-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន
៣-ទូរសព្ទ ០១គ្រឿង
៤-ថង់ច្រកគ្រឿងញៀនមួយចំនួន
៥-ម៉ូតូចំនួន០៣គ្រឿង
៦-ដាវ០២ដើម
៧-កាំបិត០២ដើម
៨-កាំភ្លើងកៃឆ្នៃ០១ដើម។

បន្ទាប់ពីស្តាប់ចម្លើយ និងតាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ឡេង ថេង អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ កម្លាំងជំនាញបានបន្តទៅទីតាំងចំណុចផ្ទះរបស់ឈ្មោះ ព្រំ វត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណី ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យរួមមាន៖

*ទី១៖ ឈ្មោះ ព្រំ វត្ថា អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ រី សារាត់ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ណាត វឌ្ឍនៈ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ ណាន ចន្ធូ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៥៖ ឈ្មោះ ជា ពិសិទ្ធ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២០កញ្ចប់ (ធំ ២កញ្ចប់, ធម្យម ២កញ្ចប់, តូច ១៦កញ្ចប់) សរុបម៉្សៅសរទាំងពីទីតាំងចំនួន ៥១,៧៤ក្រោម ម៉ូតូ ចំនួន៣គ្រឿង, ទូរស័ព្ទ ចំនួន៨គ្រឿង, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន និងជញ្ជីងថ្លឹគ្រឿងញៀនចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕