(ភ្នំពេញ)៖ លោក ប៊ុន អ៊ុយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្ត្រី បានទទួលមរណភាពនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ពិធីបុណ្យសពលោក ប៊ុន អ៊ុយ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៤ ពិធីបុណ្យសពធ្វើនៅវត្តញាណរង្សី ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី៖