(ភ្នំពេញ)៖ គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកបន្ទាយមាស បានចេញញ្ញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តស្នាដៃអនុវត្តគម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ។

គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកបន្ទាយមាស បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនឹងផ្ដល់ជាអត្ថប្រយោជន៍ និងជាទ្រព្យដ៏មហាសាលជូនដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ៕