(កំពង់ឆ្នាំង)៖ វត្តសុវណ្ណសោភា ហៅវត្តគោលមាស នឹងរៀបចំពិធីបុណ្យស្លស្ពាន់ និងមាស ឆ្លងព្រះពុទ្ធរូបកម្ពស់ ១០ម៉ែត្រ នៅថ្ងៃសៅរ៍ ៨ កើត ខែអាសាឍ ឆ្នាំរោងឆស័ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ និងមានការនិមន្តនិងសម្តែងធម៌ដោយព្រះអង្គគ្រូ ព្រះធម្មវនវាសី ចន្ទមុនី វេលាម៉ោង ២រសៀល នៅខាងកើតរង្វង់មូលនារី ឈរធ្វើក្អម ឃុំស្វាយជ្រុំចាស់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លុះព្រឹកថ្ងៃអាទិត្យ ៩ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខែឆ្នាំដដែល និងនិមន្តព្រះសង្ឃ រាប់បាត្រ២៥០អង្គ នឹងមាននេន សីហា និមន្តមករាប់បាត្រដែរ។

អាស្រ័យដូចបានជម្រាបខាងលើនេះ សូមប្រជាពុទ្ធបរិស័ទរួមទាំងសប្បុរសជននានា អញ្ជើញចូលរួមចូលបុណ្យបុណ្យស្លស្ពាន់ និងមាស ឆ្លងព្រះពុទ្ធរូប កម្ពស់ ១០ម៉ែត្រ ឱ្យបានគ្រប់គ្នា ដើម្បីទទួលបានផលបុណ្យស្មើរគ្នា។ ពុទ្ធបរិស័ទដែលមាបំណងចូលរួមអាចទាក់ទង ព្រះគ្រូចៅអធិការវត្តសុវណ្ណសោភា 012 8000 42 / 070 8000 43 097 83 19 678៕