(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាស៊ានគ្មានអ្វីដែលរួមទេ មានតែពាក្យមួយដែលរួមគឺថា «អាស៊ានជោគវាសនាតែមួយ» ប៉ុន្តែការពិតអាស៊ានដប់ ជោគវាសនាដប់ មិនមែនអាស៊ានមួយជោគវាសនាមួយដូចខាងអឺរ៉ុបនោះទេ។

លោកបានបន្តថា ដោយសារតែអាស៊ានគ្មានលុយចាយរួម ខណៈដែលខាងអឺរ៉ុបមានលុយអឺរ៉ូជាលុយរួម ប៉ុន្តែសមាជិកអាស៊ានទាំងអស់មានរូបិយវត្ថុខុសៗគ្នា ហើយអាស៊ានក៏គ្មានសេដ្ឋកិច្ចរួម ដូចជាការលក់ដូរស្រូវមានការប្រកួតប្រជែងគ្នា។

លោកបានសង្កត់ធ្ងន់ថា៖ «អាស៊ានមួយមានបងធំបី សួរថានរណាជាបងធំ? បើទោះបីអង់គ្លេសបានចេញក៏ដោយ ប៉ុន្តែបងធំ EU គឺមានបារាំង និងអាល្លឺម៉ង់ តែអាស៊ានមិនមាននោះទេ...មិនមានអ្វីអាចបញ្ជាក់ថាអាស៊ានជោគវាសនាតែមួយនោះទេ គឺមានតែក្នុងធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ ដែលការសម្រេចចិត្ត គឺជាឆន្ទៈរបស់ប្រទេសនីមួយៗ»

បើតាម លោកបណ្ឌិត សុខ ទូច, បងធំរបស់អាស៊ានមានមានដូចជា ចិន អាមេរិក និងរុស្ស៉ីជាដើម៕

សូមទស្សនាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច៖