(ត្បូងឃ្មុំ)៖ សម្រស់ស្រស់ស្អាត និងការអភិវឌ្ឍន៍ នៃទីប្រជុំជនបុរីរដ្ឋបាល និងទិដ្ឋភាពនៅសួនមាត់ទន្លេសិប្បនិមិត្ត ទីរួមខេត្ដត្បូងឃ្មុំ ភ្ញៀវទេសចរជិតឆ្ងាយ មកលំហែកាយនាពេលល្ងាច នាចុងសប្តាហ៍។

ទិដ្ឋភាពពលរដ្ឋសប្បាយរីករាយជួបជុំ និងសមិទ្ធផលជាច្រើន នៅទីរួមខេត្តត្បូងឃ្មុំ សុទ្ធសឹងផ្តើមចេញពី កត្តាសុខសន្តិភាពដែលកម្ពុជាមាន។

ទាំងនេះកើតមានឡើង ក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន កំពុងអនុវត្តន៍យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បានធ្វើឲ្យកម្ពុជា មានកំណែទម្រង់ថ្មី ជំរុញការអភិវឌ្ឍន៍ រីកចម្រើនកាន់តែលឿនបន្ថែមទៀត៕