(ភ្នំពេញ)៖ គណៈប្រតិភូកម្ពុជា រួមមានលោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល តំណាងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានដឹកនាំគណៈប្រតិភូមហាអយ្យការអមតុលាការកំពូល លោក ប៊ុន ហុន ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ លោក នាក់ សើគីរីន តំណាងក្រសួងយុត្តិធម៌ ចូលរួមរួមវេទិកាច្បាប់អន្តរជាតិ Saint Petersburg លើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្សី ។

ព្រឹត្តិការណ៍នេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ ឯកជន និងស្ថាប័នព័ត៌មាន ចូលរួមចំនួនជាង ៥,០០០នាក់ មកពី ៨១ ប្រទេស ដោយបានរៀបចំក្នុងទម្រង់ជាកិច្ចពិភាក្សាវាគ្មិន និងផ្តោតប្រធានបទសំខាន់លើវិស័យយុត្តិធម៌ ច្បាប់ សិទ្ធិមនុស្ស បរិស្ថាន បច្ចេកវិទ្យា បរិស្ថាន អប់រំ ការរៀបចំទីក្រុង និងទីប្រជុំជន។

ក្រៅពីកិច្ចប្រជុំទាំងពីរខាងលើ លោកអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការជាមួយលោក Vinogradov Mikhail អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការច្បាប់អន្តរជាតិ ដើម្បីពិភាក្សាលើការងារមួយចំនួនផងដែរ៕