(ភ្នំពេញ)៖ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងស្មោះ និងជ្រាវជ្រៅបំផុតជូន សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើន និងឯកអគ្គរដ្ឋទូតខ្លះ និងសូមអធ្យាស្រ័យ ដែលពុំអាចឆ្លើយតបសារលិខិតរំលែកទុក្ខក្នុងឱកាសដ៏អណោចអធ័ម នៃមរណភាពកូនប្រុស ហោ ណាំបូរ៉ា។  

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង លើកឡើងបន្តថា «ខ្ញុំ និងភរិយាសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ឋិទាំងអស់ក្នុងលោក តាមជួយថែរក្សាការពារ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងឯកអគ្គរដ្ឋទូត មានសុខភាពល្អបរិបូរណ៍ជានិច្ចកាល និងប្រកបដោយពុទ្ឋពរទាំងប្រាំប្រការគឺ អាយុ  វណ្ណៈ  សុខៈ  ពលៈ និងបដិភាណ  កុំបីឃ្លៀងឃ្លាតឡើយ»៕