(កណ្ដាល)៖ ដោយសារតែគេឃើញមានករណីមានការប្រេះស្រាំកម្រាលបេតុងស្ពានព្រែកមេស្រុក (ស្ពានលេខ៥៥) គីឡូម៉ែត្រលេខ៤៧+៤៩៩ ស្ថិតនៅក្នុងសង្កាត់ព្រែកស្ដី ក្រុងសំពៅពូន, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងផ្អាករថយន្តដឹកធ្ងន់ឆ្លងកាត់ស្ពាននេះមួយរយៈ តែអនុញ្ញាត្តរថយន្តធុនតូចឆ្លងកាត់បានធម្មតា រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម ៖