(ក្រចេះ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដករហូតគ្រឿងញៀនមួយចំនួន និងអាវុធកែច្នៃចំនួន៣ដើម នៅចំណុចភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ នាថ្ងៃ ទី៦ ខែកក្តដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការដ្ឋាននគរបាលស្រុកសំបូរ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអាវុធកែច្នៃចំនួន ៣ដេីម។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

ទី១៖ ឈ្មោះ សេង លីម៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្រែខឿន ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
និងទី២៖ ឈ្មោះ នាង ទុំ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រែខឿន ឃុំ សំបូរ ស្រុកសំបូរ ខេត្តក្រចេះ​ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីធ្វើតេស្តសារធាតុញៀន និងកសាងសំណុំរឿងបន្តចាត់កាតាមនីតិវិធីច្បាប់៕