(ភ្នំពេញ)៖ ក្រុមហ៊ុន DOWNTOWN DEVELOPMENT បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ SHINHAN BANK CAMBODIA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ខុងលី សុីអាណា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន DOWNTOWN DEVELOPMENT ជាមួយលោក ជុង អុីនឆាង អនុប្រធានប្រតិបត្តិនៃធនាគារ សុីនហាន ខេមបូឌា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅការិយាល័យបុរីដោនថោន។

គួរជម្រាបថា បុរីដោនថោន ទទួលបាននូវកិត្តិនាមក្នុងការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសបុរីលំនៅដ្ឋាន ដែលទាំងនេះជាកត្ដាបណ្តាលឲ្យខាង ធនាគារ Shinhan Cambodia ចង់ចាប់ដៃគូសហការ ដែលជាគម្រោងលំនៅដ្ឋានអភិជនដូចជាប្រភេទ SHOP HOUSE, TWIN VILLA, QUEEN VILLA, KING VILLA។

លោកអគ្គនាយក ឌួង ឆាយ បានថ្លែងអំណរគុណចំពោះការទុកចិត្តជឿជាក់លើបុរីដោនថោន DOWNTOWN RESIDENCE។

លោកបន្តថា គម្រោងបុរីស្ថិតនៅលើផ្ទៃដីទំហំ៣ហិកតា ដែលមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះប្រកបអាជីវកម្ម, វីឡាទោល, និងវីឡាភ្លោះសំរាប់រស់នៅបែបទំនើបទាន់សម័យជាមួយការរចនាបទដ៏ពិសេស និងបំពាក់គ្រឿងបរិក្ខារបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ALEXA បុរីដោនថោនគេហដ្ឋានដ៏ទំនើបទាន់សម័យសុខដុមរមនារស់នៅក្នុងអនាគត DOWNTOWN RESIDENCE LIVE IN THE FUTURE យើងចង់សាងសង់អ្វីដែលលើសពីលំនៅដា្ឋន យើងចង់ផ្តល់ផ្ទះក្តីស្រម៉ៃដល់លោកអ្នក ជាផ្ទះដែលល្អប្រណិត និងជាផ្ទះក្តីស្រមៃរបស់លោកអ្នក។ នេះជាមូលហេតុដែលយើងបង្កើតគម្រោងបុរីដោនថោនឌីវេឡុបមុិនឡើងដែលផ្តល់ប្រណិតភាពក្នុងការរស់នៅ។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងក្រុមហ៊ុនទាំងពីរឲ្យកាន់តែល្អប្រសើរ៕