(ភ្នំពេញ)៖ លោក គន្ធ ជីវ័ន្ត ពិធីករព័ត៌មាន និងកម្មវិធីកីឡាដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ ខេត្តអ៊ូប៊ុន ប្រទេសថៃ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះដោយសារមហារីកអណ្តាត។

សពលោក គន្ធ ជីវ័ន្ត ត្រូវបានក្រុមគ្រួសារដឹកមកតម្កល់ និងបូជា និងត្រៀមបូជានៅវត្តក្រាំងធ្នង់ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសាច់ញាតិ លោក គន្ធ ជីវ័ន្ត បានបញ្ជាក់ថា មានជំងឺមហារីកអណ្តាត ហើយទទួលបានការព្យាបាលជាច្រើនលើក ច្រើនសារ ប៉ុន្តែទីបំផុតមិនអាចព្យាបាល លោកបានទទួលមរណភាព។

សម្រាប់ពត៌មានលម្អិត និងពិស្តារ អាចទាក់ទងក្រុមគ្រួសារលោក គន្ធ ជីវ័ន្ត តាមរយៈទូរស័ព្ទលេខ 012 723332៕