(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់​​បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស​ព្រះ​រាជទាន លោក Wang Wenbin ចូលក្រាប​ថ្វាយបង្គំគាល់ និងថ្វាយសារតាំងនៅព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ព្រះបរម រាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

លោក Wang Wenbin ត្រូវបាន​រដ្ឋា​ភិបាលនៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន តែងតាំង​ជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕