(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយត្រូវនាំគ្នាធ្វើការ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក។ នេះបើតាមសេចក្ដីណែនាំ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» និងបង្ហាញពី ចលនាជាតិគាំទ្រខ្លាំងក្លា ចំពោះគម្រោងផ្តល់ផលប្រយោជន៍ ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ «សុខសន្តិភាព» រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖

http://image.freshnewsasia.com/2021/id-022/fn-2024-07-17-20-56-21-1.JPG http://image.freshnewsasia.com/2021/id-022/fn-2024-07-17-20-56-21-2.JPG