(ឧត្តរមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទៀនព្រះវស្សា ទ័យទាន ទ័យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសាមគ្គីមានជ័យ ភូមិគោកចំបក់ សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សម្ភារដែលនាំទៅប្រគេនព្រះសង្ឃនាពេលនេះ រួមមាន៖ទៀនព្រះវស្សា១គូរ ស្លាដក់៥កញ្ចប់ អង្ករ ៤ការ៉ុង ទឹកសុទ្ធ២០យួរ ទឹកផ្លែឈើ៤កេះ និងបច្ច័យចំនួន១,០០០,០០០រៀល ជូនយាយជី ៤នាក់ ក្នុងម្នាក់ ២០,០០០រៀលផងដែរ៕