(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជូនសាធារណជនថា ការបង្ហោះផ្សាយរបស់ The Cambodia Daily ថា មន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយរឿងកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយនោះទេ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ទៀតថា The Cambodia Daily នេះតែងតែផ្សាយព័ត៌មានបំផ្លើសបំភ្លៃ កាឡៃការពិត ក្នុងចេតនាទុច្ចរិត ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងបំពុលសង្គម ព្រមទាំងមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។ ដូចនេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ សូមឈប់ចែករំលែក និងសូមឈប់បន្តតាមដាននូវការផ្សាយរបស់ក្រុមឧទ្ទាមនេះតទៅទៀត៕