(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកមរណទុក្ខតាមរយៈលោក តូ ឡាំ (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពលោក ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលបានទទួលមរណភាពនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ៕