(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត សម្តេចព្រះចៅអធិការ វត្តឧណ្ណាលោម នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ បាននិមន្តគង់ជាអធិបតី ទទួលទៀនចំណាំព្រះវស្សា របស់សាលារាជធានីភ្នំពេញ ប្រគេនដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ ចំពោះព្រះសង្ឃ សម្រាប់ពិធីចូលព្រះវស្សា ចំនួន ១៥១វត្ត និងសាលាបុណ្យចំនួន ៥ ស្ថិតក្នុងបរិវេណវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អមជាមួយទេយ្យវត្ថុផ្សេងៗ លោកក៏បានប្រគេនបច្ច័យចំនួន ១០លាន និង២៥ម៉ឺនរៀល ព្រមទាំងប្រាក់ដុល្លារចំនួន ១០២០ ដុល្លារ សម្រាប់ចាត់ចែងក្នុងរដូវចូលព្រះវស្សានេះ៕