(ក្រចេះ)៖ លោក ស៉ី ចន្ទ័តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ និងលោក ដួង ពៅ អភិបាលរងខេត្តក្រចេះនិងជាប្រធានក្រុមការងារថ្នាក់ ខេត្តចុះជួយស្រុកសំបូរ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានរួមទាំងបច្ច័យ៤វេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២៧វត្ត នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក៏មានការចូលរួមពីលោក គង់ មេត្តា អភិបាលស្រុកសំបូរ ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត ដែលប្រព្រឹត្តទៅនៅក្នុងវត្តព្រះវិហារធំសសរ១០០ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ថ្លែងទៅកាន់ពុទ្ធបរិស័ទចំណុះជើងវត្ត លោក ដួង ពៅ បានលើកឡើងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលទាំង អស់គ្នាមានជំនឿនិងគោរពប្រតិបត្តិតាមព្រោះថាព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នាទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។

លោកអភិបាលរងខេត្តក្រចេះបានថ្លែងថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំសំខាន់ៗក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ វេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជារៀងរាល់ពិធីបុណ្យចូលព្រះវស្សាមិនដែលអាក់ខានឡើយ ហើយនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនា។

ទៀនព្រះវស្សានិងតេយ្យទានដែលក្រុមការងារ និងពុទ្ធបរិស័ទបានប្រគេននូវទៀនចំណាំព្រះវស្សានិងទេយ្យទានរួមទាំងបច្ច័យ៤ សម្រាប់វត្តទាំង២៧ ដោយក្នុងមួយវត្តទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ២កេស ភេសជ្ជៈខារ៉ាបាវ១កេស ត្រីខ១យួរ ប្រេង១កាន ទានវស្សា១គូ និងបច្ច័យចំនួន១៥ម៉ឺនរៀល។

បន្ទាប់ពីបញ្ជាប់វេប្រគេនទៀនព្រះវស្សារួចមក ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានជួបប្រជុំជាមួយព្រះគ្រូចៅអធិការវត្តទាំង២៧ អាចារ្យគណៈកម្មការវត្ត ដើម្បីក្រើនរំលឹកក៍ដូចជាជម្រាបជូនដំណឹងពីការវាយគង ជួង រកាំង និងទូងស្គរនៅតាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

យោងសេចក្តីណែនាំលេខ ១២/២៤ ក.ធ.ស.សណនចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការវាយគងជួងរគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីអារាមសាសនានៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែក ជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងធម្មការនិងសាសនា គណៈ សង្ឃនាយកនៃព្រះរាជាណា ចក្រកម្ពុជា សូមប្រគេន សម្តេច ព្រះរាជាគណៈព្រះមេគណះព្រះ គ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថាដើម្បីចូលរួមអបអរ សាទរ និងបង្ហាញពីការគាំទ្រ លើគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍ម រតកប្រវត្តិសាស្ត្រសម្រាប់កូន ចៅជំនាន់ក្រោយ គណៈសង្ឃនាយក សូមប្រគេនដូចខាងក្រោម៖

១.ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់ទីអារាម ត្រូវសហការជាមួយមន្ទីរធម្មការនិង សាសនារាជធានី ខេត្ត ដើម្បីរៀបចំគង ជួង រគាំង និងស្គរឱ្យបានសមរម្យសម្រាប់វាយនិងទូង នៅតាមវត្ត អារាម មណ្ឌលវិបស្សនា អាស្រមសាលាបុណ្យ បង្ហាញពីការចូលរួមអបអរសាទរស្របពេលជាមួយនឹងថ្ងៃ បើកការដ្ឋានសាងសង់ ព្រែក ជីកហ្វូណនតេជោ ឱ្យបានឱឡារិកអធិកអធម ព្រមទាំងស្វាធ្យាយជយន្តោឱ្យបានកង រំពងគ្រប់ទីអារាមទូទាំងព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០៩ នាទីព្រឹក។

២.ត្រូវបង្កលក្ខណៈងាយស្រួលដល់បរិស័ទបានចូលរួមអបអរសាទរ ឱ្យបានឱឡារិកអធិកអធម នៅគ្រប់ទីអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា៕