(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធាននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកព័ត៌មាន ក្នុងបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អ និងយល់អំពីតម្រូវការគ្នាទៅវិញទៅមក។

វគ្គសិក្សារយៈពេលពេញមួយថ្ងៃនេះ ធ្វើឡើងនៅសាកលវិទ្យា AUPP ដោយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ ដែលទទួលបន្ទុកកិច្ចការព័ត៌មាន។ ការទទួលបានការគាំទ្រខ្លាំងបែបនេះហើយ ទើបតម្រូវឲ្យក្លិបអ្នកកាសែតកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មាន នៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ពីការបណ្ដុះបណ្ដាលវគ្គពិសេសរបស់ក្លិបអ្នកកាសែតនេះ សូមទស្សនិកជនទស្សនាកិច្ចសម្ភាសរវាង Fresh News ជាមួយ លោក ពុយ គា ដូចតទៅ៖