(បន្ទាយមានជ័យ)៖ ក្រោយផ្លូវរអិលដូចខ្លាញ់ ប្រជាពលរដ្ឋជួបការលំបាក់ទៅមក លោកបណ្ឌិត ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាំយកគ្រឿងចក្រ៥ទៅ៦គ្រឿងឈូសឆាយសម្រួលផ្លូវ នាថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ផ្លូវ១ខ្សែដែលប្រវែងជាង១,០០០ម៉ែត្រ ស្ថិតភូមិសុខសាន្តដែលភ្ជាប់ពីក្រុងប៉ោយប៉ែតទៅស្រុកម៉ាឡៃ ត្រូវបានរងការខូចខាតបណ្តាលមានភក់រអិលដូចខ្លាញ់ប្រជាពលរដ្ឋទៅមក និងសិស្សានុសិស្សជួបការលំបាកទៅមក ហើយស្នើសុំពីប្រជាពលរដ្ឋលោកបណ្ឌិត ប៉ាន់ ខែមប៊ុនថន បាននាំយកគ្រឿងចក្រប្រមាណ៤ទៅ៥គ្រឿង ឈូសឆាយនិងចាក់ទំទិចថ្មសម្រួលឱ្យប្រជាពលរដ្ឋទៅមកបានស្រួល។

លោក ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា ផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រ ដែលរងការខូចខាតនិងមានភក់រអិលដូចខ្លាញ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជួបការលំបាក់ទៅមក ក្នុងការសិក្សាទើបជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែតដោយឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ក្រុមការងារបាននាំយកគ្រឿងចក្រ៤ទៅ៥គ្រឿងចុះឈូសឆាយនិងដាក់កំទិចថ្មដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋមិនអោយជួបការលំបាកទៀតឡើយ។

ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានភូមិសុខសាន្តបានថ្លែងអំណគុណចំពោះឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជួយធ្វើការជួសជុលឡើងវិញផ្លូវដែលជួបការលំបាកនេះបានស្រួលឡើងវិញដែលប្រជាពលរដ្ឋលេងជួបការលំបាកទៀតហើយអគុណសន្តិភាព៕