(ព្រៃវែង)៖ សិស្សានុសិស្ស​ លោកគ្រូ អ្នកគ្រូ លោកនាយក នៃវិទ្យាល័យព្រៃព្នៅ ព្រមទាំងរដ្ឋបាលឃុំព្រៃព្នៅ រដ្ឋបាលស្រុកពារាំង នៃខេត្តព្រៃវែង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ព្រមទាំងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់អគារសិក្សាដល់វិទ្យាល័យព្រៃព្នៅ។

ការសាងសង់រួមមាន៖ អគារសិក្សា១ខ្នង​ កម្ពស់៤​ជាន់ស្មើនឹង៣២​បន្ទប់,​ អគារទីចាត់ការ ១ខ្នង ៣បន្ទប់,​ កុំព្យូទ័រ ១០គ្រឿង,​ ធុងបាស LD, ម៉ៃក្រូហ្វូន សម្រាប់មុខវិជ្ជាសិល្បៈ១ឈុត,​ តារាងបាល់ទះ, បាល់ទាត់ និងបាល់បោះ ១ឈុត,​ ចាក់សាបផ្លូវដើរចូលសាលារៀន ដែលសាងសង់ថ្មី​ ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ,​ ស្លាយបញ្ចាំង ៥ឈុត,​ ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង និងម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង, អំពូលសូឡា ៥០០w ចំនួន ១០០គ្រាប់ព្រមទាំងសម្ភារៈបរិក្ខាសិក្សាជាច្រើន​ ដែលប្រវត្តិសាស្រ្តសម្រាប់វិទ្យាល័យព្រៃព្នៅ​ នៃស្រុកពារាំង​ ខេត្តព្រៃវែង៕