(បន្ទាយមានជ័យ)៖ ស្ថាប័នស្នងការនគរបាលក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ ធ្វើពិធីបុណ្យចូលព្រះវស្សានៅវត្តសមាសិផល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃចូលវស្សាដែលព្រះសង្ឃគង់ចាំព្រះវស្សា ព្រះសង្ឃគ្រប់អង្គ នាំគ្នារៀនគម្ពីរធម៌វិន័យអស់ត្រីមាសចំនួន៣ខែ។

ពិធីដឹកនាំដោយលោកវរសេនីយ៍ទោ ព្រម្ម ពិសិទ្ធិ អធិការនគរបាលក្រុងប៉ោយប៉ែត លោកស្រី ចេង ដាលីន បានមូលមតិគ្នាជាឯកច្ឆ័យ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងឡាយ។

ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផលបានមានសង្ឃដិកាថា បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សារអស់ត្រីមាសរយះពេលបីខែ ៣ខែនោះ ព្រះភិក្ខុសង្ឈគ្រប់ព្រះអង្គនៅតាមទីអារាមនានាមិនអាចចេញបិណ្ឌបាតគ្រប់ច្រកល្ហកបានឡើយ តាមសាសនាបុណ្យចូលវស្សាដែលជាពិធីបុណ្យមួយស្រមតាមពុទ្ធវិន័យនៃព្រះបរមគ្រូនៃយេីង។ហើយបុណ្យចូលវស្សានេះសំខាន់មួយនៅក្នុងចំណោមពិធីបុណ្យសំខាន់ៗ ៤ ដូចជា បុណ្យពិសាខបូជា បុណ្យមាឃបូជា បុណ្យអាសាធបូជា បុណ្យចូលវស្សានិងបុណ្យបវារណាកម្មជាដើម។

លោកគ្រូចៅអធិកាបានមានសង្ឃដិកាបន្តទៀតថាបុណ្យចូលវស្សាមានរយះពេល៣ខែ ក្នុងនាមជាព្រះសង្ឃទូទាំងប្រទេសរៀនគោរពធម៌វិន័យនិងក្រមសីលធម៌របស់លោកសង្ឃដែលក្រសួងធម្មការបានកំណក់និងត្រង់ត្រាប់ស្តាប់ធម៌វិន័យដែលគ្រូអាចារ្យបានប្រៀនប្រដៅជាដើម។ ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផល បានមានសង្ឃដិកាបន្តទៀតថា តាមការអង្កេតក្នុងកម្មពិធីធ្វើបុណ្យចូលវស្សានៅវត្តសមាធិផលនេះអនុវត្តបានល្អប្រសើរតាមការណែនាំរបស់ក្រសួង​ធម្មការ​និង​សាសនា​៕