(សៀមរាប)៖ នៅវេលាម៉ោង១៧:៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោគចក ក្រុង/ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយភ្លៀងខ្យល់កន្ត្រាក់រលំដេីមឈេីសង្កត់លេីម៉ូតូរ៉ឺម៉កដែលមានអ្នកជិះ និងបើកបរសរុប០៥នាក់ បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស (ជាប់ក្រោមដើមឈើ និងរ៉ឺម៉ក) និងរបួសចំនួន០៤នាក់ (ស្រាល៣នាក់ និងធ្ងន់០១នាក់)​ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសឹង្គ រិទ្ធីរ៉េត។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកស្នងការបានបញ្ជាក់ថា អ្នកបេីកបររ៉ឺម៉ក ឈ្មោះ ស៊ូ សាវ៉ាត ភេទប្រុស ឆ្នាំកំណេីត ១៩៨៣ រស់នៅផ្ទះជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប 078757580។

អ្នកធ្វើដំណើររួមមាន៖

ទី១៖ ឈ្មោះ អ៊ុន ខូយ ភេទ ប្រុស មុខរបរមេភូមិ រស់នៅភូមិរលួស ស្រុកកោះអណ្តែត ខេត្តតាកែវ (ស្លាប់)
ទី២៖ ឈ្មោះ ឃិន ប៉ោត ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ
ទី៣៖ ឈ្មោះ សៅ ថុល ភេទ ប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ
ទី៤៖ ឈ្មោះ ប៉ាក សុខា ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

បច្ចុប្បន្ន កម្លាំងគណបញ្ជាការឯកភាពខេត្តសៀមរាប ដឹកដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមន្ត្រីចម្រុះ អាជ្ញាធរជាតិអប្សរា កំពុងធ្វើការ កាត់ដើមឈើចេញ និងបញ្ជៀសចរាចរណ៍ នៅកន្លែងកើតហេតុ​៕