(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសថា មានជនអនាមិកយក Logo របស់ Royal Group ទៅបង្កើតក្រុម Telegram ក្លែងក្លាយ។

ក្រុមនេះ ត្រូវបានដាក់ឈ្មោះថា «រ៉ូយ៉ាល់ គ្រុប នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» ហើយក្រុមហ៊ុន Royal Group ក៏កំពុងរៀបចំដំណើរការផ្លូវច្បាប់ ដើម្បីចាត់ការជនអនាមិក ដែលបង្កើតក្រុមនេះផងដែរ៕