(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមអ្នករុករក បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។
នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
ក្រុមយោធាស្វែងរក បានទៅដល់កន្លែងកើតហេតុហើយ។
សាកសពត្រូវបានរកឃើញ នៅបរិវេណធ្លាក់ឧទ្ធម្ភាគចក្រយោធា Z9 នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ចំនួន១៧ថ្ងៃ៕