(ពោធិ៍សាត់)៖ រថភ្លើងមួយខ្សែពេលកំពុងបើកតាមផ្លូវ ស្រាប់តែដាច់ក្បាលចេញពីទូ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង តែសំណាងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍រថភ្លើងក្រឡាប់ធ្លាក់ផ្លូវនេះ បានកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តបំណក់ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យខូចខាតទូស៊ីទែន៤, ទូកុងតឺន័រ១ (ដាក់ស្រូវ) ទូទទេ២ (មិនបណ្ដាលឲ្យរងរបួសមនុស្សទេ)។ អ្នកបើករថភ្លើងឈ្មោះ តៃ វីរីយ៉ា អាយុ៥៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច រថភ្លើងក្រោយពេលក្រឡាប់ក្បាលបានអូស១១ទូ ចម្ងាយ២០០ម៉ែត្រពីទូលក្រឡាប់៕