(ភ្នំពេញ)៖ យុវជនសកម្មម្នាក់ជាប្រធានក្រុមក្នុង Group «រួបរួមដើម្បីជាតិ» ឈ្មោះ ខាន់ រដ្ឋា ចេញមកសារភាពទទួលស្គាល់កំហុស និងប្រកាសដកខ្លួនចេញពី ក្រុមជ្រុលនិយមប្រឆាំង គម្រោងអភិឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DPA) និងគោរពសូមទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
លោក ខាន់ រដ្ឋា មានអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើត ភូមិអណ្ដូងដៃ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។