(កំពង់ស្ពឺ)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងធានាឲ្យបានការសម្រេចភារកិច្ចចំពោះមុខដែលថ្នាក់លើបានដាក់ចេញ លើការងារបង្ការ បង្ក្រាប សង្គ្រោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានប្រគល់ម៉ូតូ រថយន្តពន្លត់អគ្គីភ័យ និងឯកសណ្ឋានសម្រាប់ការងារប្រតិបត្តិការ ជូនកម្លាំងតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ក្នុងទិសដៅចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានប្រសាសន៍លើកឡើងថា ការប្រគល់ជូនម៉ូតូ រថយន្តសង្គ្រោះ និងឯកសណ្ឋាននេះ ផ្តោតសំខាន់លើភារកិច្ចស្នូល បង្ការ បង្ក្រាប សង្គ្រោះ ក្រៅពីភារកិច្ចស្នូល ក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបង្កើនកិច្ចប្រឹងប្រែងការងារសង្គម ចុះជួយពលរដ្ឋតាមមូលដ្ឋាន និងប្តេជ្ញាបង្ក្រាបឲ្យខានតែបានចំពោះក្រុមក្មឹងទំនើង ចោរកម្ម ល្បែងស៊ីសង។ល។ រួមចំណែកគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព ។

សមបញ្ជាក់ថា ការចែកប្រគល់ជូន ម៉ូតូសារ៉ែនម៉ាក ADV និងរថយន្ដអគ្គីភ័យ ទៅឲ្យមូលដ្ឋានអាវុធហត្ថស្រុកក្រុងទាំង០៩ ជារួមមានដូចខាងក្រោម:
១-ក្រុងឧត្ដុង្គម៉ែជ័យ រថយន្ដអគ្គីភ័យ ១គ្រឿង
២-ក្រុងច្បារមន ម៉ូតូសេរ៉ែនADV ២គ្រឿង
៣-ស្រុកសំរោងទង ម៉ូតូ ADV  ២គ្រឿង
៤-ស្រុកភ្នំស្រួច.      ម៉ូតូ ADV  ៤គ្រឿង
៥-ស្រុកគងពិសី.     ម៉ូតូ ADV  ២គ្រឿង
៦-ស្រុកបសែត.      ម៉ូតូ ADV. ២គ្រឿង
៧-ស្រុកឪរ៉ាល់.       ម៉ូតូ.ADV. ២គ្រឿង
៨-ស្រុកថ្ពង.           ម៉ូតូ ADV. ១គ្រឿង
៩-ស្នាក់ការសន្តិសុខ ម៉ូតូFTR ៤គ្រឿង ។

ក្នុងនោះបានចែកសម្ភារះបរិក្ខាដល់កងអន្ដរាគមន៍ចល័តជារួមមានដូចខាងក្រោមៈ
១-អាវកាក់ប្រតិបត្តិការពណ៍លឿងចំនួន២០និងមួកការពារសុវត្ថិភាពពណ៍ស ចំនួន២០ ។
២-អាវកាក់ប្រតិបត្តិការពណ៍ខ្មៅចំនួន២០ និងមួកការពារសុវត្ថិភាពពណ៍ខ្មៅចំនួន២០ ខ្សែសិនតារ៉ុង២០ស្រោមកែងដៃ២០ ស្រោមកែងជង្គង់២០និងស្រោមដៃ២០។
៣-អាវកាក់ប្រតិបត្តិការប្រយុទ្ធពណ៍ខ្មៅចំនួន១៦ឈុតក្នុង១ឈុតមាន៖មួកការពារសុវត្ថិភាព អ.ហ១ , អាវកាក់១, ខ្សែសិនតារ៉ុង១, កែងដៃ១គូរ, កែងជង្គង់១គូរនិងស្រោមដៃខ្មៅ១គូរ ៕