(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនាញហុងកុង រៀបចំសិក្ខាសាលាស្ដីពី «បទពិសោធនៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង»។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមរបស់លោក លាង មុន្នីរ័ត្ន ប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា, លោកសាស្រ្តចារ្យ Ngai Ming Yip អ្នកជំនាញក្នុងវិស័យរៀបចំដែនដីនៅទីក្រុងហុងកុង, លោក សុខ សំអុន អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន, លោក បេងហុង សុខជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម, លោកស្រី នូសុវត្ថិ ចាន់វត្តី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោកសាស្រ្តចារ្យ Edde Chi Man Hui ប្រធានដេប៉ាតឺម៉ង់ការងារអន្តរជាតិ និងសាធារណៈ ព្រមជាមួយសហការី និងសិក្ខាកាមជាច្រើនរូបផ្សេងទៀតផងដែរ។
ខ្លឹមសារនៃសិក្ខាសាលានេះ បានផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
*លំនៅឋានសាធារណៈនៅទីក្រុងហុងកុង ដោយលោកសាស្ត្រាចារ្យ Ngal Ming Yip
*ការរៀបចំទីក្រុងថ្មីនៅទីក្រុងហុងកុង ដោយលោកសាស្ត្រាចារ្យ Eddle Chl Man Hul
*លំនៅឋានតម្លៃសមរម្យជាទ្រនំសុភមង្គល និងប្រកបដោយចីរភាព ដោយលោក សុខ សំអុន អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន
*ការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីប្រជាជន សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយឯកខុត្តម បេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី និងនគរូបនីយកម្ម
*ដំណោះស្រាយអគារប៊ូឌីញស ដោយលោកស្រី នូសុវត្ថិ ចាន់វត្តី អនុប្រធាននាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ។
សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធក្នុងការរៀបចំទីក្រុងនៅកម្ពុជា និងនៅទីក្រុងហុងកុងដល់ផ្នែកសាធារណៈ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជូនដល់វិស័យឯកជន សមាគម និងផ្នែកឧត្តមសិក្សា ដែលពាក់ព័ន្ធនឹងវិស័យនេះ៕