(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាអ្នកធ្លាប់បានចុះសិក្សាស្រាវជ្រាវផ្ទាល់តាមបណ្ដោយព្រំដែន ក្រោមការដឹករបស់ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឱ្យឆ្លៀតក្នុងឱកាសមានការរៀបចំពីរាជរដ្ឋាភិបាលបែបនេះ គួរចំណាយពេលទៅដល់ព្រំដែននៃប្រទេសរបស់ខ្លួន ដើម្បីបានស្គាល់ច្បាស់ និងដើម្បីកុំទុកឱ្យព្រំដែនប្រៀបដូចជារឿងអាថ៌កម្បាំងដែលពិបាកទៅដល់។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិត បើទោះជាមិនមានការរៀបចំថ្លៃចំណាយពីរដ្ឋាភិបាលក៏ដោយ ហោចណាស់ក្នុងមួយជីវិតបងប្អូនប្រជាពលរដ្ឋ គួរតែទៅដល់ព្រំដែនឱ្យបានម្ដង ហើយនៅពេលដែលព្រំដែនកម្ពុជាមានការចេញចូលទៅទស្សនា សិក្សាឈ្វេងយល់ច្រើន នោះព្រំដែនក៏កាន់តែមានការអភិវឌ្ឍ ហើយក្រុមប្រឆាំងក៏មិនអាចយកបញ្ហាព្រំដែននេះ មកធ្វើជាប្រធានបទដើម្បីកេងចំណេញនយោបាយបានទៀតដែរ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតតទៅ៖ (Video07)