(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលអស់ប្រាក់ ឬ គ្មានប្រាក់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍជាតិនោះទេ តែជាមូលនិធិ ដែលកើតឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលចង់ចូលរួមដោយផ្ទាល់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទៅតាមលទ្ធភាព និងទឹកចិត្តស្នេហាជាតិរបស់ពួកគាត់ដោយគ្មានការបង្ខិតបង្ខំឬដាក់កំហិតឡើយ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

មូលនិធិនេះ ក៏ជាជាការពង្រឹងគ្រឹះមហាសាមគ្គីជាតិ និងឯកភាពជាតិ ជាការបណ្តុះស្មារតី និងឆន្ទៈជាតិនិយមដ៏រឹងមាំនិងយូរអង្វែង និងជាប្រភពនៃមោទនភាពជាតិ ដ្បិតជាគំនិតផ្តួចផ្តើមលើកទី១ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារនិងអភិវឌ្ឍព្រំដែនយើងឱ្យរឹងមាំនិងសម្បូរសប្បាយ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត គិន ភា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត គិន ភា ចង់ឃើញតទៅអនាគត មូលនិធិនេះគួរតែបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍជាតិ មិនមែនសម្រាប់១០ឆ្នាំ ឬ២០ឆ្នាំ ប៉ុន្តែត្រូវតែស្ថិតក្នុងរបៀបវារៈការពារ និងអភិវឌ្ឍជាតិជាអចិន្ត្រៃយ៍ និងយូរអង្វែងជារៀងរហូត។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតតទៅ៖