(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកោះអញ្ជើញក្រុមហ៊ុនចំនួន២ ឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា ក្រុមហ៊ុនទាំង២នេះ រួមមាន៖
ទី១៖ ក្រុមហ៊ុន ស៊ីប៊ី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ទី២៖ ក្រុមហ៊ុន ជេខេ ប្រផឹធី ឯ.ក ដែលមានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖