(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញដឹកនាំ កិច្ចប្រជុំណែនាំ ស្ដីពីការចុះធ្វើបច្ចុប្បន្នភាព ទីតាំងឈរជើងស្ថានភាពគ្រប់គ្រងភូមិសាស្ត្រ អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក-ទឹក ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅសាលប្រជុំអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន៣០រូប៕