(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL 3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សប្បុរសជនដែលបានបរិច្ចាគថវិកាសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា ដែលនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
ខាងក្រោមនេះជាបញ្ជីរាយនាមសប្បុរសជនដែលត្រូវបានបែងចែកជា៣ក្រុម រួមមាន៖
១. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់ និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា (គិតត្រឹមថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៤)៖
សម្រាប់គ្រប់ស្ថាប័នដែលមានបំណងចង់ចូលរួមជាចំណែកឧបត្តម្ភក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ លោកអ្នកអាចទំនាក់ទំនងមកក្រុមការងារដើម្បីទទួលនូវព័ត៌មានបន្ថែម។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ឬតាមលេខទូរស័ព្ទ៖ +855(0)67 734 734 / 60 671 123
២. បញ្ជីរាយនាមសប្បុរសជនចូលរួមដាក់តាំងឡានក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដើម្បីការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៤)៖
សម្រាប់ម្ចាស់រថយន្ត Sport cars, Supercars, Luxury cars ទាំងអស់អាចចូលរួមជាមួយពួកយើង ក្នុងការរួមចំណែកសប្បុរសធម៌ទៅមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ក៏ដូចជាមានសិទ្ធិក្នុងការដាក់តាំងរថយន្តនៅខាងមុខប្រាសាទអង្គរ ដើម្បីចូលរួមក្នុងការបង្កើតកំណត់ត្រាពិភពលោក GUNNIES WORLD RECORD ផងដែរ ដោយចុះឈ្មោះជាមួយពួកយើងឥឡូវនេះ តាមរយៈតំណខាងក្រោម៖
* ចុះឈ្មោះឥឡូវនេះ : https://form.jotform.com/242132039494454
* សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ឬតាមលេខទូរស័ព្ទ៖ +855(0)67 734 734 / 60 671 123
៣. បញ្ជីរាយនាមសប្បុរសជនបរិច្ចាគក្នុងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដើម្បីមន្ទីរពេទ្យកុមារអង្គរសៀមរាប (គិតត្រឹមថ្ងៃ៣ កញ្ញា ឆ្នាំ២០២៤)៖
ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយចុចតាមតំណ៖ https://shorturl.at/D66xs