(ភ្នំពេញ)៖ បឹងទន្លេសាប គឺជាបឹងទឹកសាប ធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅរដូវប្រាំងបឹងទន្លេសាបមានវិសាលភាពជាង២,៥០០គីឡូម៉ែត្រការ៉េ។ នារដូវវស្សា ខណៈមានភ្លៀងធ្លាក់ខ្លាំងផ្ទៃបឹងទន្លេសាប បានពង្រីកវិសាល ភាពរបស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ម៉ែត្រ ទៅ១០ម៉ែត្រ។ ជីវិតទាំងសត្វ ទាំងរុក្ខជាតិ និងមនុស្សដែលរស់នៅជុំវិញបឹងទន្លេសាប គឺប្រែប្រួលទៅតាមវដ្តនៃ រដូវកាលនេះ។
បឹងនេះមានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា៖ តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។
ដើម្បីការពារ «ទន្លេសាប និងបឹងទន្លេសាប» សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ បានប្តេជ្ញាអនុវត្តនូវវិធានការចាំបាច់មួយចំនួនមានដូចជា បន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះការលួចបំផ្លាញព្រៃលិចទឹកយ៉ាងអនាធិបតេយ្យនៅតំបន់ស្នូលនៃផ្ទៃបឹងទន្លេសាប, ការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមក ប្រគល់ជូនរដ្ឋវិញ ជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយ ដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្ដាខេត្តនានាជុំវិញបឹងទន្លេសាប។
ជាមួយនឹងសារៈសំខាន់មិនអាចកាត់ថ្លៃបាន ទោះបីមិនមានទីលំនៅជិតបឹងទន្លេសាប ក៏ពិតមែន ហើយបានទទួលព័ត៌មានតាមរយៈបណ្តាញផ្សព្វផ្សាយថា បឹងទន្លេសាបសំបូរទៅដោយត្រីគ្រប់ប្រភេទ និងមានសារៈសំខាន់ជាច្រើន សម្រាប់ប្រជាពលរដ្ឋ។ បឹងទន្លេសាបមានសំខាន់ខ្លាំងណាស់ ផ្តល់ត្រី សម្រាប់ប្រជាពលរដ្ឋធ្វើអាជីវកម្ម ដូច្នេះ ប្រជាពលរដ្ឋខ្មែរ យើងត្រូវតែការពារបឹងទន្លេសាបឱ្យនៅគង់វង្ស សម្រាប់កូនចៅតជំនាន់។
បឹងទន្លេសាប អាចចិញ្ចឹមប្រជាជនយើង ផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំ ជាជម្រកត្រី សត្វស្លាប។ ដូច្នេះ សូមលើទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធការពារ អភិរក្សបឹងទន្លេសាប ទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅតជំនាន់។
បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ដូច្នេះ បើទោះជាលោកនៅឆ្ងាយក៏ពិតមែន តែលោកសូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិេសសអ្នករស់នៅជុំវិញបឹងទន្លេសាប ចូលថែរក្សាសម្បត្តិធម្មជាតិនេះ ឱ្យកូនខ្មែរតជំនាន់។
បឹងទន្លេសាប គឺជាសសៃឈាមរបស់ប្រទេសកម្ពុជាពោលពេញដោយសម្បត្តិមហាសាល មិនអាចកាត់ថ្លែបានសម្រាប់ប្រជាជនកម្ពុជា។ កាលណាយើងអភិរក្ស បឹងនេះឱ្យនៅគង់វង្សនោះនឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប មានជីវភាពធូរធា តាមរយៈការប្រកបរបបនេសាទ និងនាំភ្ញៀវទេសចរទស្សនាផ្ទៃបឹង និងសត្វស្លាប។
ឆ្លើយតបទៅនឹងសារៈសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជាទាំងមូល បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប៕