(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញអធិបតីក្នុងកម្មវិធីបើក និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី «ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME» ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកណ្ដាល។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងរៀបចំ ដោយ FASMEC និង TEDP ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់ SME ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៤នាក់៕