(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងមន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងជូនពរ លោកអ្នកឧកញ៉ា មហាភក្ដី គង់ បញ្ញា ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ តែងតាំងមុខតំណែងជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ការទទួលបានការតែងតាំងមុខតំណែងថ្មីដ៏ខ្ពង់ខ្ពស់នេះ ពិតជាស័ក្កិសមនឹងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់លោកអ្នកឧកញ៉ា មហាភក្ដី ក្នុងការចូលរួមចំណែកកសាង និងការពារប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ធ្វើឱ្យសង្គមកម្ពុជាទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស លោកអ្នកឧកញ៉ា មហាភក្ដី បានចូលរួមដង្ហែ អង្គព្រះមហាក្សត្រ និងសម្ដេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បំពេញព្រះរាជកិច្ចដោយទទួលជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជារហូតមក។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូនលោកអ្នកឧកញ៉ា មហាភក្ដី ព្រមទាំក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕