(ភ្នំពេញ)៖ លោក សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលអ៊ីនឆាយណា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តព្រះសីហនុ ដោយបានប្រគល់ជូនអាហារូបករណ៍ចំនួន៥០០កន្លែង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមការប្រឡងគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៤៕