(ភ្នំពេញ)៖ របៀបវារៈនយោបាយរបស់មហាអំណាច គឺការដណ្ដើមឧត្តមភាពអំណាចសកល ដើម្បីបន្តគ្រប់គ្រងពិភពលោក ហើយរបៀបវារៈនេះ បាននាំឱ្យមានទស្សនទានចំនួន២ នេះបើតាមការលើកឡើងពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ទស្សនទានទាំង២ នោះមានដូចជា៖ ១, ការថែរក្សាសន្តិភាព ស្ថេភាព វិបុលភាព និងទី២, ការដណ្ដើមយកឧត្តមភាព អនុត្តរភាព និងតួនាទីជាអ្នកអភិបាលពិភពលោក ដែលជាប្រភពនៃសង្រ្គាម អស្ថេរភាព និងភយន្តរាយពិភពលោក ដែលមិនអាចបញ្ឈប់បាននោះឡើយ។
ជាមួយគ្នានេះលោកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភា បានបញ្ជាក់ថា៖ «យើងមិនអាចបញ្ឈប់មហាអំណាចបានឡើយ មានតែយើងព្យាយាមរឹងមាំដោយខ្លួនឯងប៉ុណ្ណោះ និងមិនគួរមានការហាមឃាត់ការរីកចម្រើនរបស់ប្រទេសទន់ខ្សោយនោះទេ»។
យ៉ាងណាមិញលោកបណ្ឌិត បានសង្កត់ធ្ងន់ថា កុំទុកឱ្យពិភពលោកនេះជារបស់មហាអំណាចតែម្នាក់ឯង ជារបស់យើងដែរ នៅពេលមហាអំណាចបំផ្លាញអូហ្សូនយើងក៏ទទួលដែរនេះជាឧទាហរណ៍មួយ ដូច្នេះយើងមិនអាចទុកឱ្យមហាអំណាចបំផ្លាញបាននោះឡើយ ដូច្នេះយើងត្រូវចូលរួមដឹងលឺ ហើយធ្វើឱ្យខ្លួនឯងខ្លាំង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត ដូចតទៅ៖