(ភ្នំពេញ)៖ អ្នកឧកញ៉ា អ៊ុល ចំណាន សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលសម្តេចបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរងារជា «អ្នកឧកញ៉ា» ជូនលោក។

អ្នកឧកញ៉ា អ៊ុល ចំណាន បានថ្លែងថា «ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា "អ្នកឧកញ៉ា" ដល់រូបខ្ញុំបាទ»។

អ្នកឧកញ៉ាក៏បានគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ ពុះពារថែរក្សាសុខសន្តិភាព និងលើកកម្ពស់ការអភិវឌ្ឍជូនជាតិ ថែមទាំងអនុញ្ញាតឱ្យអ្នកឧកញ៉ាបានចូលរួមរាល់សកម្មភាពជួយកសាងជាតិមាតុភូមិ រហូតដល់ទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា "អ្នកឧកញ៉ា" នាពេលនេះ។

ការទទួលបាននូវការ​ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាព ឆ្លុះបង្ហាញអំពីសមានចិត្តដ៏ថ្លៃថ្លា ការផ្តល់នូវសេចក្តីទុកចិត្ត ការយកចិត្តទុកដាក់ និងការសណ្ដោសប្រណីដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រូបខ្ញុំបាទព្រមទាំងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទ​ព្រមទាំង​ក្រុមគ្រួសារសូមគោរពអនុញ្ញាតធ្វើអភិវន្ទនកិច្ចជូនសាធុការពរបវរមហាប្រសើរ និងសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕