(ណាននីង, ចិន)៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិក​គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ បានដឹកនាំសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោកស្រី ជូ សៀនលេង អនុប្រធានសហព័ន្ធយុវជនក្វាងស៊ី។

ក្នុងជំនួបទ្វេភាគីជាមួយនោះ លោកស្រី ជូ សៀនលេង បានកោតសរសើរយ៉ាងខ្លាំងដែលបាន​ឃើញកម្ពុជា​មានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី បានកត់សម្គាល់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។ លោកស្រីបានបញ្ជាក់ថា មិត្តភាពរវាងកម្ពុជា និងចិន គឺជាមិត្តភាពដែកថែប។

ក្នុងឪកាសនោះ លោក ងឿន ច័ន្ទលីនប៉ូឡែន បានថ្លែងអំណរគុណដល់សហពន្ធ័យុវជនខេត្តក្វាងស៊ី ដែលបានទទួលយ៉ាងកក់ក្តៅបំផុត ហើយសង្ឃឹមថា ក្នុងសិក្ខាសាលានេះនិងផ្តល់ចំណេះដឹងដល់​យុវជនកម្ពុជាយល់ដឹងពីបច្ចេវិទ្យាថ្មីៗ ក្នុងយុគ្គសម័យថ្មី Digital និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ចិនក្លាយជាទំនាក់ទំនងត្បូងពេជ្រ៕