(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។
អនុក្រឹត្យថ្មីនេះ បានកំណត់ពីបែបបទ និងនីតិវិធី នៃការអនុវត្តនូវបញ្ញត្តិគោល ដែលមានចែងនៅក្នុង ព្រះរាជក្រឹត្យ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលជាឯកសារគតិយុត្តិដ៏សំខាន់មួយទៀតសម្រាប់ សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាគោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្ត។
ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមមេត្តាទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ៕