(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់កងកម្លាំងនគរបាលជាតិ ដែលបំពេញតួនាទី ភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ធានារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
លោកស្នងការផ្ដាំផ្ញើដល់អ្នកជំងឺសូមធ្វើអនាម័យជាប្រចាំ បរិភោគម្ហូបអាហារចម្អិនឲ្យបានឆ្អិនល្អ ពិសារឱសថ តាមការណែនាំរបស់លោកគ្រូពេទ្យ សម្រាកក្នុងម៉ុងជាប្រចាំ ព្យាយាមហាត់ប្រាណ តាមអ្វីដែលអាចធ្វើទៅបាន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីចូលរួមសម្រាលដោះស្រាយការចំណាយជាប្រចាំថ្ងៃ និងជូនពរចំពោះអ្នកជំងឺឆាប់ជាសះស្បើយដើម្បីវិលត្រលប់មកជួបជុំកងកម្លាំងនគរបាលជាតិ ចូលរួមបំពេញតួនាទី ភារកិច្ចជំនាញ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបន្តទៀត៕