(ក្វាងស៊ី)៖ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី បានបើកសម្ភោធជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកសាងប្រព័ន្ធទំនាក់ទំនង ផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាន និងក្វាងស៊ី នៅទីក្រុងណាននីង។

នៅក្នុងពិធីសម្ភោធនេះដែរ លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា ក្វាងស៊ីបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន រួមទាំងបណ្តាសារព័ត៌មានតាមបណ្តាប្រទេសអាស៊ាន និងហុងកុងម៉ាកាវ ដើម្បីបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាននិងក្វាងស៊ី ក្នុងគោលបំណងបម្រើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាស៊ានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំនៃសារព័ត៌មាន China Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះផងដែរ៕