(ភ្នំពេញ)៖ យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ អតីតសកម្មជនក្រុមប្រឆាំង និងជាប្រធានសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ក៏ដូចជាយុវជនដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន នាដើមខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញការតាំងចិត្តធ្វើជាសាក្សីរស់បញ្ជាក់ពីស្ថានភាពពិតជាក់ស្ដែងនៅតាមព្រំដែន ដើម្បីឱ្យប្រជាជនបានដឹងបានដឹងពីព័ត៌មានពិតជាក់ស្ដែង និងចំណេះដឹងបន្ថែមផ្សេងទៀត។
ប្រជាពលរដ្ឋបានឃើញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលពិតជាខិតខំការពារព្រំដែនយ៉ាងយកចិត្តទុកដាក់ខ្ពស់ មិនដូចអ្វីដែលជាមតិវាយប្រហារទាំងគ្មានមូលដ្ឋានពិតប្រាកដនោះឡើយ។ ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ក៏សូមផ្ដាំផ្ញើនិងបង្ហាញពីសច្ចភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ចនៅតាមព្រំដែន ក្នុងកិច្ចការពារព្រំដែន បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕