(ភ្នំពេញ)៖ បើសិនជាមនុស្សម្នាក់ដែលមានអវៈយវៈ និងកាយសម្បទាល្អ ប៉ុន្តែបានប្រើសម្តីរិះគន់ដាក់ មកលើមនុស្សពិការណាម្នាក់ តើអំពើនោះ អាចចាត់ទុកជាអំពើមានសីលធម៌ដែរ ឬ ទេ? ហើយបើទំរាំអ្នកមានពិការភាពម្នាក់នោះទៀត គឺជា Idol ដ៏ពិសេសមួយ ដែលអ្នកមានពិការភាពទាំងឡាយតែងមានមោទនភាពថា លោកជាអ្នកពិការទី១ ដែលបានក្លាយជារដ្ឋមន្ត្រី លើកដំបូងថែមទៀតនោះ?

សម្តីប្រមាថរបស់ពួកក្រុមជ្រុលនិយម ដាក់មកលើភាពពិការរបស់ ឯកឧត្តម ហេង សូរ ដែល ជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីរៈ បានធ្វើឱ្យអ្នកពិការជាច្រើនបានសម្តែងក្តីខឹងសម្បារ៖
«អាខ្លួនមិនកើតហើយ កើតមកកាយសម្បទាមិនគ្រប់គ្រាន់ហើយ ហើយនិយាយក៏វាឥតច្បាស់ទៀត។ អញចាប់ទាញជើង ឱ្យត្រង់វិញឥឡូវហ្នឹង។ ទៅបានហើយទៅអាគម អា ហេង សួរ អាគម ឈប់បានឈប់ទៅអញថ្លង់ណាស់ ធ្វើដល់មន្ត្រីធ្វើដល់មេគេ កាន់ខាងផ្នែកក្រសួងការងារ ភ្លើគ្មានដឹងខ្យល់អីផងនិង ហើយចេះតែឱ្យឡើងធ្វើដែរ។

សម្តីប្រមាថនេះ បានធ្វើដោយយុវជននៃក្រុមជ្រុលនិយមរស់នៅក្រៅប្រទេស ឈ្មោះអាចារ្យ ហ្វី និងម្នាក់ទៀតឈ្មោះ ងឹម សិលា ដែលជាពលករខ្មែរ រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទាំង២នេះ បានខឹងនឹងឯកឧត្តម ហេង សួរ ដែលលោកគ្រាន់តែនិយាយថា ការប្រមូលផ្តុំគ្នារបស់ក្រុមប្រឆាំង ដែលមានមនុស្សប្រមាណ ៥០០នាក់ មិនបានឆ្លុះបញ្ចាំងពីតួលេខនៃចំនួនពលករខ្មែរទាំងមូលសរុបប្រមាណ ៦ម៉ឺននាក់នោះទេ។ ប៉ុន្តែសម្តីរបស់លោក បានធ្វើឱ្យក្រុមជ្រុលនិយមខឹងសម្បារជាខ្លាំង សមាគមតន្ត្រីសំនៀងជនពិការ ដែលប្រមូលផ្តុំអ្នកពិការជាច្រើនរយនាក់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រតិកម្មថា សម្តីដែលប្រមាថពិការភាពដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជាទង្វើប្រកបដោយសីលធម៌មនុស្សដែលអួតអាងខ្លួនឯងជា ក្រុមស្នេហាជាតិ ឬ ក្រុមលើកតម្កើងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។

អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្តម ចាប តូ ដែលជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានប្រតិកម្មហៅអ្នកដែលប្រើសម្តីមើលងាយ ដល់អ្នកមានពិការភាពទាំងនោះថាជាក្រុមអគតិ និងបាតសង្គម៖
«បាទចំពោះខ្ញុំបាទ យល់ឃើញថា ចំពោះជននោះគឺ មិនគួរណាប្រើពាក្យសម្តីមិនសមរម្យ ចំពោះថ្នាក់ដឹកនាំរបស់យើងនោះទេ ដោយសារនៅក្នុងប្រទេសកម្ពុជា របស់យើងក៍បានកំពុងតែនឹងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជារបស់យើង ហើយពិសេសគឺ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ហើយពិសេសគឺខ្ញុំបាន ទទួលព័ត៌មាននេះ គឺជាឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ខ្ញុំគិតថាការយល់ឃើញរបស់ខ្ញុំ គឺសម្រាប់អ្នកជនអគតិទាំងនោះ គឺមិនគួរប្រើពាក្យសម្តីមកឯកឧត្តម ហេង សួរ នោះទេដោយសារតែ លោកជាជនដែលមានពិការភាពមែន ប៉ុន្តែចំណេះដឹង និងការគិតរបស់លោក គឺខ្ពស់ណាស់ មិនអាចថាអ្នកធម្មតាមកប្រៀបជាមួយលោកបានទេ។

នេះខ្ញុំចង់និយាយពីចំនុចនេះ ហើយក្នុងនាមពួកខ្ញុំគឺធ្លាប់ទទួលបានការយកចិត្តទុកដាក់ពីឧត្តម ហេងសួរ គឺលោកតែងតែបានយកចិត្តទុកដាក់ ជាមួយនឹងកម្មករកម្មការនីរបស់យើងធ្វើយ៉ាងណាឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះកាន់តែ ទទួលបាននូវការជោគជ័យល្អប្រសើរ ហើយក្នុងនាមដែលលោកមានពិការភាព ខ្ញុំគិតថាប្រមុខរាជរដ្ឋាផិបាលលោកបានយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព ឬ ក៍ផ្តល់តួរនាទីដល់ឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពិជាល្អវិសេសវិសាលមែនទែន យើងមនគួរណាទៅប្រើពាក្យសម្តីអសុរសចំពោះគាត់នោះទេ បើទោះថាថ្វីត្បិតតែគាត់ពិការភាពមែន ប៉ុន្តែសមត្ថភាពរបស់គាត់គឺខ្ពង់ខ្ពស់ណាស់»។

សម្តីរបស់ក្រុមជ្រុលនិយមប្រមាថ ដាក់មកលើភាពពិការរបស់ឯកឧត្តម ហេង សួរ មិនមែនទើបជាលើកដំបូងឡើយ។ សម្តីប្រមាថនេះ ត្រូវបានក្រុមអ្នកពិការ បានចាត់ទុកថាហាក់ដូចជា ការចង់ប្រកាសសង្គ្រាមមួយរបស់ក្រុមធ្វើនយោបាយជ្រុលនិយម ដែលប្រមាថមាក់ងាយភាពពិការ ដែលមិនគិតលើតម្លៃសីលធម៌របស់សង្គមឡើយ៖

«ខ្ញុំផ្តាំផ្ញើសារ និងអំពាវនាវទៅដល់ បងប្អូនជនមានពិការភាពនៅក្នុងប្រេសកម្ពុជាទាំងអស់ បើសិនជា ពួកជនអគតិមួយចំនួន ដែលប្រើប្រាស់ ឬ ក៍ប្រើពាក្យសម្តីទៅលើដល់បងប្អូនជនមានពិការភាពរបស់យើង គួរតែជួយចេញសរទាំងអស់គ្នា ក្នុងនាមយើងជាជនដែលមានពិការភាពដើម្បី ឬ ដែលហៅថាប្រឆាំងជាដាច់ខាតកុំឱ្យប្រើពាក្យសម្តីមកប៉ះពាល់ចំពោះ និងរំលោភបំពានសិទ្ធិរបស់យើង គឺសូមអំពាវនាវទៅដល់ដល់ប្អូនដែលមានពិការភាពយើទាំងអស់ គឺដែលគេហៅថាមានបេះដូងឆន្ទៈ និងដែលចេះឈឺចាប់ ពេលដែលគេប្រើប្រាស់ពាក្យសម្តីមកប៉ះពាល់អារម្មណ៍របស់យើង ក្នុងនាមដែលយើងជាជនដែលមានពិការភាព បាទអញ្ចឹងសូមអំពាវនាវ ហើយអំពាវនាវទៀតថា សូមឱ្យប្អូនជនមានពិការភាព ដើម្បីចេញសារ ដើម្បីប្រឆាំងជាដាច់ខាតចំពោះជនអគតិ ដែលប្រើពាក្យសម្តីមិនសមរម្យចំពោះជនមានពិការភាពយើង សូមជួយចេញសារឲ្យបានគ្រប់ៗគ្នាផងដែរបាទ»

កម្ពុជាដែលរងនឹងហាយនភាពសង្គ្រាមជិត ៣០ឆ្នាំកន្លងមក ទើបតែបានសះជាពិតប្រាកដសាឡើងវិញក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាចុងខែធ្នូ ឆ្នាំ១៩៩៨។ សង្គ្រាម ២៨ឆ្នាំ បានបន្សល់ទុកជនពិការជាង ១០ម៉ឺននាក់ និងមានអ្នកនៅក្នុងបន្ទុកប្រមាណ ១៥ម៉ឺននាក់។ ប៉ុន្តែខណៈដែលកម្ពុជាទើបបានជាសះនៃមុខរបួសសង្គ្រាមបន្តិចម្តងៗមកនេះ ក្រុមជ្រុលនិយមដឹកនាំដោយមេខ្លោងឈ្មោះ សម រង្ស៊ី បានព្យាយាមចង់ដុតបញ្ឆេះសង្គ្រាមស៊ីវិល សាជាថ្មីឡើងវិញ។

ដើម្បីមហិច្ឆតានយោបាយ និងការចង់គំនុំបុគ្គលរបស់ខ្លួននោះ មេក្រុមជ្រុលនិយម សម រង្ស៊ី បានបង្កើតនូវព័ត៌មានក្លែងក្លាយជាច្រើនដោយចោទថា ប្រមុខនាំមកនូវនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យប្រទេសមានសន្តិភាព និងឯកភាពទឹកដីទាំងស្រុងមិនធ្លាប់មានក្នុងរយៈកាល ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រជាតិកន្លងមកនេះគឺជា មនុស្សផ្តាច់ការ, កាត់ទឹកដីឱ្យប្រទេសវៀតណាម និងតាមរយៈព័ត៌មានក្លែងក្លាយទាំងនេះ មេខ្លោងក្រុមជ្រុលនិយមរូបនោះ បានបញ្ជាឱ្យយុវជននៅក្រៅប្រទេសរបស់ខ្លួន បង្កើននូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ ក្នុងបំណងឱ្យមានអំពើស្អប់ខ្ពើម និងការបះបោរដើម្បីការនាំប្រទេសដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ។

ក្រុមជ្រុលនិយមដើម្បីតែមហិច្ឆតានយោបាយ បានប្រើប្រាស់ក្រុមមនុស្សមួយចំនួនដែលគ្មាន សីលធម៌ ដូចជាឈ្មោះអាចារ្យ ហ្វ៊ី និងឈ្មោះ ងឹម សិលា នេះជាដើម។

សូមស្តាប់ប្រសាសន៍របស់អ្នកមានពិការភាពម្នាក់ទៀតឈ្មោះ ហេង គន្ធា ដែលប្រតិកម្មចំពោះ សម្តីប្រមាថដាក់មកលើអ្នកមានពិការភាព៖

«សម្រាប់ខ្ញុំ បើមានអ្នកដែលប្រមាថមើលងាយសម្រាប់ជនពិការ ខ្ញុំគិតថាខ្ញុំ ជាជនពិការម្នាក់ ខ្ញុំមានអារម្មណ៍ឈឺចាប់ មូលហេតុដោយសារ ជនមានពិការភាពសុទ្ធតែមានកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិជនពិការនៅក្នុងប្រទេសកម្ពុជាយើង ហើយអ្នកដែលប្រមាថមើលងាយហ្នឹង ខ្ញុំគិតថាគាត់សំដៅទៅលើរូបភាព ដែលជាអ្នកពិការភ្នែកក្តី កាយសម្បទាដៃជើងក្តី គាត់អត់មើលថាពិការភាព និងធ្វើអី្វបានទេ។
គាត់គិតថាពិការរភាព និងមើលទៅវាមិនសម ឬ ក៏យ៉ាងម៉េច បានគាត់ប្រមាថមើលងាយ ពីជនពិការដូចគ្នា។ ខ្ញុំយល់ថា គាត់អត់មើលភាពវិជ្ជាមាន សម្រាប់ការដឹកនាំរបស់រដ្ឋមន្ត្រី ពីក្រសួងការងារ ដោយសារលោកជាជនពិការភាពមួយរូបដែល មានសមត្ថភាព ការដឹកនាំក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: នៅក្នុងប្រទេសយើង ហើយបែរជាគាត់មើលតែរូបភាព ហើយប្រមាថមើលងាយដល់លោកទៀត។

ខ្ញុំគិតថាអាហ្នឹងមានអត់សម ខ្ញុំគ្រាន់តែផ្តាំអ្នកដែលចេះតែប្រមាថមើលងាយជាពិសេស ជនមានពិការរភាព កុំគិតថាពួកយើងខ្ញុំដែលជាជនមានពិការរភាព និងធ្វើអ្វីមិនកើតដូចជាពួកអស់លោក។ ពួកយើងសុទ្ធតែមានសមត្ថភាពរៀងៗខ្លួន មិនមែនឃើញតែពិការរភាពកាយសម្បទា ឬ ក៏ពិការរភាពអវ:យកវ:ណាមួយថាគេមិនមានសមត្ថភាពទេ។ យល់ថាអ្នកណាក៏មានសិទ្ធិបញ្ចេញមតិយោបល់ដែរ ប៉ុន្តែប្រសិនបើជា ការបញ្ចេញមតិយោបល់របស់អ្នកធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នក ជនមានពិការភាព។

ខ្ញុំក្នុងនាមជាជនមានពិការរភាពម្នាក់ ខ្ញុំបាទសូមថ្កោលទោស សម្រាប់ការប្រមាថមើលងាយនេះ ហើយខ្ញុំសុំឱ្យរាជរដ្ឋាភិបាល អនុវត្តផ្លូវច្បាប់ក្នុងវិស័យពិការរភាពជាពិសេស ឱ្យគិតទៅដល់ការលើកកម្ពស់សិទ្ធិជនមានពិការរភាព ឱ្យពួកគាត់បានដឹងថាពិការរភាពរបស់យើងមានការលើកតម្កើនប៉ុណ្ណា។ ខ្ញុំបាទសូមផ្តាំផ្ញើទៅដល់ជនមានពិការរភាពទាំងអស់ មិនថានៅក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ សូមផ្តាំផ្ញើ សូមប្តេជ្ញា សម្រាប់ចំពោះខ្លួនឯងដែលជនមានពិការភាព បើសិនជាមានអ្នកណាក៏ដោយ មកមើលងាយដល់ជនមានពិការភាពយើង សូមមេត្តាថ្កោលទោសដើម្បីឱ្យពួកគាត់ ឃើញថាយើងជាជនពិការរភាពមែន ប៉ុន្តែយើងជាមនុស្សដូចគ្នាទេ នោះជាសិទ្ធិរបស់យើងបើសិនជាយើងមិនជួយគាំទ្រទៅដល់ជនពិការភាពគ្នាឯងទេ គ្មានអ្នកណាមកគាំទ្រយើង។

ដូចបច្ចុប្បន្ននេះរាជរដ្ឋាភិបាលខំប្រឹងប្រែងលើស្ទួយផ្តល់សិទ្ធិដល់បងប្អូនជនពិការណាស់ ប៉ុន្តែមនុស្សមួយចំនួនតូច តែងតែមើលថ្នាក់ដឹកនាំជាពិសេសដល់ជនមានពិការរភាព ដែលលោកតែងតែជួយដល់ពួកយើងខ្ញុំដែលជាជនមានពិការរភាពទាំងអស់គ្នាហ្នឹង»។

ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា នយោបាយគាំពារសង្គម ជួយលើកតម្កើងសិទ្ធិជនមានពិការភាព គឺជាណុចអាទិភាពមួយ ដែលត្រូវបានយកចិត្តទុកដាក់ជាខ្លាំង ប៉ុន្តែសម្តីប្រមាថអសីលធម៌របស់ក្រុមធ្វើនយោបាយជ្រុលនិយម មើលងាយភាពពិការ ជាពិសេសដាក់មកលើឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្ត្រីគំរូម្នាក់ និងជាក្តីសង្ឃឹមនិងជាមោទនភាពរបស់អ្នកមានពិការភាពទាំងឡាយថែមទៀតនេះ បានធ្វើឱ្យក្រុមអ្នកពិការ បានថ្លែងបង្ហាញនូវក្តីឈឺចាប់ នៅពេលដែលពូកគេ ឮសូរសម្តីប្រមាថទាំងឡាយនោះ៖

«អញ្ចឹងចំពោះបងប្អូនដែលបានប្រើពាក្យមិនសមរម្យទៅលើឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវវៈ ដែលលោកគឺជាជនមានពិការភាព សម្រាប់ខ្ញុំៗជឿថាមិនត្រឹមតែខ្ញុំទេខ្ញុំជឿថាបងប្អូនជនមានពិការភាពយើងក៏លោកមិនអាចទទួលយកបានដែរ មិនមែនមិនអាចទេ គឺមិនអាចទទួលយកបានទេ, ហេតុអ្វីគាត់មានកាយសម្បទាគ្រប់គ្រាន់ គាត់ប្រើពាក្យទៅលើឯកឧត្តម ដែលលោកជាថ្នាក់ដឹកនាំហើយលោកជាជនមានពិការភាពម្នាក់?

សូមឱ្យគាត់គិតឡើងវិញគ្រាន់តែរឿងប៉ុណ្ណឹងយើងនិយាយគ្នា យើងផ្តល់យោបល មិនមែនរាជរដ្ឋាភិបាលលោកបិទសិទ្ធថាមិនឱ្យបញ្ចេញមតិយោបល់ទេ ប៉ុន្តែនេះគាត់មិនមែនបញ្ចេញមតិយោបល់ទេគឺ គាត់ប្រើពាក្យមិនសមរម្យទៅលើឯកឧត្តមរដ្ឋមន្រ្តី ដែលលោកជាជនមានពិការភាព សម្រាប់ខ្ញុំគឺសុំឱ្យបងប្អូនជនមានពិការភាពយើងចេញសារ ឫ ញត្តិគាំទ្រឯកឧត្តមរដ្ឋមន្រ្តី ដូចជាប្រឆាំងទៅដល់បងប្អូនដែរប្រើពាក្យមិនគួរគប្បីទៅលើឯកឧត្តមរដ្ឋមន្រ្តី ដែលលោកជាជនមានពិការភាព ក្នុងនាមខ្ញុំជាជនមានពិការភាពមានការឈឺចាប់ណាស់ដែរពួកគាត់មានកាយសម្បទាល្អ គាត់បែរជាប្រើពាក្យ ខ្ញុំគិតថាគាត់អត់មានរឿងអ្វីជាមួយឯកឧត្តមរដ្ឋមន្រ្តីទេ។

ប៉ុន្តែគាត់បែរជាយកពិការភាពរបស់ឯកឧត្តមរដ្ឋមន្រ្តី នឹងយកទៅវ៉ៃប្រហារយកទៅដៀលថ្មេះទេះដៀលឯកឧត្តម ដែលលោកជាថ្នាក់ដឹកនាំខ្ញុំទទួលយកអត់បានតេ ហើយសូមផ្តាំទៅពួគគាត់ថាជនមានពិការភាពមិនមែនជាបន្ទុករបស់សង្គមទេ ហើយជនមានពិការភាពក៏ដូចជាប្រចាពលរដ្ឋទូទៅដែរ គឺរួមចំណែកជួយសង្គមទាំងអស់គ្នា ហើយសូមជម្រាបដល់ជនមានពិការភាពរបស់យើងថា សូមប្រឆាំងជាមួយនេងពួកគាត់ដែលគាត់ប្រើពាក្យមិនសមរម្យឯកឧត្តមរដ្ឋមន្រ្តី ដែលលោកជាជនមានពិការភាព ពួកគាត់និយាយមើលងាយឯកឧត្តមរដ្ឋមន្រ្តី ដែលលោកជាជនមានពិការភាព ក៏ដូចជាមើលងាយជនមានពិការភាពទូទាំងប្រទេសដែរ។

មួយទៀតខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនមានពិការភាពថា ថ្វីត្បិតតែយើងជាជនមានពិការភាព ប៉ុន្តែយើងក៏មានសិទ្ធដូចប្រជាពលរដ្ឋទូទៅដែរ យើងមានសិទ្ធចូលរួមសង្គម យើងមានសិទ្ធរស់រានមានជីវិត មានសិទ្ធរៀនសូត្រ មានសិទ្ធបម្រើការងារមិនថាស្ថាប័នឯកជនមិនថាស្ថាប័នរដ្ឋ គឺដូចប្រជាជនទូទៅដែរ។

អ្នកដែរគាត់មានកាយសម្បទាមាំមួន ហើយគាត់មកមើលងាយជនមានពិការភាពខ្ញុំសូមទទួលយកអត់បានទេ ដោយសារជនមានពិការភាពក៏មានគំនិត មានបេះដូងដូចគេដូចឯងដែរ គ្រាន់តែគាត់បាត់បង់នូវអ្វីម៉្យាងដែរគេហៅថាពិការភាព ហើយគាត់ក៏មានចំណេះដឹងការរៀនសូត្របានល្អខ្ពង់ខ្ពស់ ហើយគាត់ក៏ជាចំណែកមួយនៃការអភិវឌ្ឍ ដល់សង្គមជាតិ និងប្រទេសជាតិចូលរួមយ៉ាងសកម្មផងដែរ។

អញ្ចឹងខ្ញុំសុំច្រានចោលនូវគាត់បានមើលងាយដល់ជនមានពិការភាព គាត់អត់ដឹងថាជនមានពិការភាពជួយដល់សង្គម ហើយគាត់មើលតែមួយផ្នែកតូចមួយ ហើយគាត់យមកនិយាយជាសារធាណៈ ចឹងខ្ញុំទទួលយកអត់បានសម្រាប់បក្សប្រឆាំង ដែលគាត់មើលងាយដល់ឯកឧត្តម ហេង សួរ គាត់ត្រូវដឹងថា គាត់បានជួយដល់សង្គមជាតិជាច្រើនហើយជួយដល់ជនមានពិការភាព ហើយគាត់ក៍ជាផ្នែកមួយនៃសង្គមដែលជាកម្លាំងមួយធ្វើឱ្យជនមានពិការភាពគាត់មានចិត្ត និងការរៀនសូត្រធ្វើការងារវាគ្រាន់បើជាង។

គាត់មានកាយសម្បទាមាំមួន គាត់អត់ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីជួយសង្គមអ្នកដែលគាត់ចេះតែបំពុល ចង់ឲ្យបក្សប្រឆាំងគាត់ក្រលេកមកមើលថាជនមានពិការភាព ក៍ដូចជាឧត្តម ហេង សួរ នៅក្នុងសង្គមមួយនេះគាត់ជួយកាងារនេះបានច្រើនប៉ុណ្ណា ចឹងយើងផ្តាំទៅបក្សប្រឆាំងវិញកុំមានមាត់ចេះតែនិយាយ ត្រូវតែមើលឲ្យគ្រប់ជ្រុងជ្រោយព្រោះអ្នកធ្វើគឺ មិនស្រួលដូចអ្នកនិយាយនោះទេ ព្រោះអ្នកនិយាយគាត់មានកាយសម្បទាមាំមួនមែន តែគាត់អត់មានគតិអត់មានការគិត និយាយមួយម៉ាត់ គឺគាត់ចាក់រុក បែកបាក់សាមគ្គីភាពនៅក្នុងប្រទេសមួយនេះ។

ចឹងខ្ញុំទទួកយកអត់បាន ហើយក៍ខ្ញុំជាជនមានពិការភាពម្នាក់ដែរឱ្យអ្នកទាំងអស់គ្នា មើលឃើញពីសមត្ថភាពច្រើនជាមើលឃើញពិការភាព។ ក្នុងនាមខ្ញុំជាជនមានពិការភាព ខ្ញុំស្នើរនិងថ្កោលទោសទៅលើបក្សប្រឆាំង ដែលគាត់មើលងាយជនមានពិការភាព ព្រោះកន្លងមកជនមានពិការភាព ក៏ជាចំណែកមួយនៅក្នុងសង្គមនៅកម្ពុជាមួយនេះ ហើយក៏ដូចជាការផ្សព្វផ្សាយទូលំទូលាយទៅលើសិទ្ធិជនមានពិការភាព ដើម្បីឱ្យគេយល់ដឹងថាជនមានពិការភាពជនមួយ ដែលធ្វើអ្វីមិនកើតនោះទេគឺ គាត់មានឆន្ទៈ សតិសម្បជញ្ញៈ ក្នុងការចូលរួមសង្គម ហើយអភិវឌ្ឍន៍ដល់ប្រទេសជាតិ។

ក្នុងនាមខ្ញុំជាជនមានពិការភាព ក៏សូមអំពាវនាវដល់បងប្អូនជនមានពិការភាពទាំងអស់ ចេញសារដើម្បីច្រានចោល ហើយក៏ដូចជាថ្កោលទោសដល់បក្សប្រឆាំង ដែលគាត់មើលងាយជនមានពិការភាពដែលគាត់គិតថាជនមានពិការភាពអត់អាចធ្វើអីបានទាំងអស់ តែគាត់ គឺផ្ទុយស្រឡះ ព្រោះគាត់អត់មាននៅក្នុងចំណោមជនមានពិការភាព ហើយគាត់អត់ដែលធ្លាប់ចូលរួមជាមួយជនមានពិការភាពអញ្ចឹងហើយគាត់អត់ដឹងអត់យល់ថាជនមានពិការភាពគាតត់គឺជាធន់ធានមនុស្សមួយដ៏សំខាន់ នៅក្នុងសង្គមជាតិមួយនេះឡើយ»

មានការបញ្ចេញមតិជាច្រើនទៀត របស់អ្នកមានពិការភាពប្រាប់ដល់សារព័ត៌មាន Fresh News ដែលជាសារព្រមានចំពោះក្រុមជ្រុលនិយម ដែលប្រើប្រាស់មនុស្សអសីលធម៌ និយាយវាយប្រហារ លើភាពពិការរបស់ឯកឧត្តម ហេង សួរ នេះ៕

.